ព្រឹកនេះ លោកឧបនាយករដ្ឋមន្រ្ដី ស ខេង អញ្ជើញជាអធិបតីក្នុងពិធីដុតកម្ទេចចំណីអាហារខូចគុណភាព និងមានសារធាតុគីមីជាង១០០តោន នៅខេត្តកំពង់ស្ពឺ

15

កំពង់ស្ពឺ៖ លោកឧបនាយករដ្ឋមន្រ្ដី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដុតកម្ទេចចំណីអាហារខូចគុណភាព-ខុសច្បាប់ ដោយមានសារធាតុគីមីជាង១០០តោន នៅស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ។

ចំណីអាហារខូចគុណភាព-ខុសច្បាប់ដោយមានសារធាតុគីមីទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានបង្រ្កាប និងរឹបអូសពីជនល្មើស ដែលចរាចរ ស្តុកទុក ផលិត និងចែកចាយខុសច្បាប់ នាពេលកន្លងមក។

ពិធីនេះ ក៏នឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ តំណាងអង្គទូត ស្ថាប័នតុលាការ អង្គភាពនានា អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងវិស័យឯកជនផងដែរ ៕



ចែករំលែក

បញ្ចេញយោបល់