ទស្សនៈមិត្តអ្នកអាន៖ ការបោកប្រាស់ និងភូតកុហកប្រជាពលរដ្ឋគឺជាចរិតពិតពីកំណើតរបស់ សម រង្ស៊ី

15

អ្នកវិភាគ​ ចៅ​ ចាក់ស្មុក នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ បានចេញមុខបកអាក្រាតពីចរិតពិតរបស់សម រង្ស៊ី ដែលមានខ្លឹមសារដូចខាងក្រោម៖

ទោះបីជា សម រង្ស៊ី និងគូកន ខិតខំស្វែងរកល្បិចកលបោកប្រាស់ និងភូតកុហករាស្ត្រខ្មែរបិទបាំងនូវកំហុ​សឆ្គងដ៏ធ្ងន់ធ្ងររបស់ខ្លួនដែលបានប្រមាថព្រះចេស្តាព្រះ​មហាក្សត្រដោយចាត់ទុកព្រះរាជសារព្រះអង្គថា ក្លែង​ក្លាយយ៉ាងណាក៏ដោយ ក៏មិនអាចបិទបាំងការពិតបានឡើយ។ នៅថ្ងៃទី៨ ខែមិថុនា ព្រះបរមរាជវាំងបានចេញសេចក្តីប្រកាសព័ត៌មានមួយថា ព្រះរាជសារដែលព្រះ មហាក្សត្រអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ គឺជាព្រះរាជសារពិត និងធ្វើឡើងដោយគ្មានការគំរាមកំហែងឡើយ។ សេចក្តីប្រកាសព័ត៌មាននេះគឺជាការត្បកក្បាល សម រង្ស៊ី យ៉ាងដំណំ និងបានបង្ហាញយ៉ាងច្បាស់អំពីចរិតពិត ប្រាកដរបស់ សម រង្ស៊ី ថាជាជនដែលពូកែបោកប្រាស់ និងភូតកុហកអាជីពពីកំណើត។ សម រង្ស៊ី បានព្យាយាមការពារខ្លួន និងបានបន្តដើរផ្លូវខុសម្តងហើយម្តងទៀតក្នុងការប្រមាថព្រះមហាក្សត្រ និងស្ថាប័នព្រះមហាក្សត្រដែលប្រជាពលរដ្ឋខ្មែរបានគោរពប្រតិបត្តិបំផុត។

នេះមិនមែនជាលើកទី១ឡើយដែល សម រង្ស៊ី បានកុហកប្រជាពលរដ្ឋខ្មែរ ពោលគឺរាល់បញ្ហាទាំងឡាយដែល សម រង្ស៊ី បានលើកឡើងទាក់ទងនឹងកម្ពុជាគឺសុទ្ធតែជាការភូតភរបោកប្រាស់ទាំងអស់។ មាត់ខ្លួន ដែលអួតអាងថាស្រឡាញ់ជាតិ និងប្រជាជនកម្ពុជា ក៏ជាការបោកប្រាស់របស់ សម រង្ស៊ី ដែរ។ គ្មានអ្វីដែលជាការ ពិតចេញពី សម រង្ស៊ី ដែលគួរឱ្យទុកចិត្តឡើយ។ សម រង្ស៊ី មានតែកេងកុហករាស្ត្រសព្វបែបយ៉ាងរួមទាំងគោ លនយោបាយបក្សយកមកឃោសនាក៏ជាការបោក ប្រាស់ទាំងអស់។

ឥឡូវនេះ សម រង្ស៊ី បាននិងកំពុងបោកប្រាស់រាស្ត្រ បន្លំរាស្ត្រមិនឱ្យអនុវត្តសិទ្ធិអំណាចរបស់ខ្លួនក្នុងការបោះ ឆ្នោត និងអនុវត្តលទ្ធិប្រជាធិបតេយ្យ។ សម រង្ស៊ី បានបំភាន់រាស្ត្រថា បើចង់ឈ្នះ ចង់បានមេដឹកនាំល្អ កុំទៅបោះឆ្នោតទៅវិញដែលនេះគឺជាចរន្តដើរផ្ទុយពីឆន្ទៈរាស្ត្រ និងការអំពាវនាវរបស់ព្រះមហាក្សត្រឱ្យពលរដ្ឋទៅបោះឆ្នោត។ ហេតុតែចង់ឈ្នះ សូម្បីប្រមាថព្រះចេស្តាព្រះមហាក្សត្រក៏សម រង្ស៊ី ធ្វើទៅរួច។

ដើម្បីសម្រេចមហិច្ឆតាអំណាច សម រង្ស៊ី និងគូកនមិនខ្លាចក្នុងការបំផ្លាញកម្ពុជាឡើយ។ សម រង្ស៊ីហ៊ានកាត់ដីខេត្តខ្មែរឱ្យម៉ុងតាញ៉ាវៀតណាម ជាទង្វើក្បត់ជាតិមិនអាចអត់ឱនឱ្យបាន ពួកគេនៅតែអាចធ្វើបានដោយក្បត់ជាតិ​និងប្រជាជន។ សម រង្ស៊ី និងគូកនកំពុងឃោសនាបោកប្រាស់ថាព្រះរាជសារព្រះមហាក្សត្រក្លែងក្លាយគឺជាការមួលបង្កាច់ និងប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងប្រមាថស្ថាប័នព្រះមហាក្សត្រទាំង ស្រុង។ ការប្រមាថរបស់សម រង្ស៊ីថា ព្រះរាជសារព្រះ មហាក្សត្រក្លែងក្លាយជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិយស និងព្រះកិត្តិនាមអង្គព្រះមហាក្សត្រ។ ហេតុអ្វីបាន សម រង្ស៊ី ព្យាយាមកុហកប្រជាពលរដ្ឋខ្មែរជុំវិញព្រះរាជសារ? ព្រោះ សម រង្ស៊ី មានគោលដៅធ្វើឱ្យប៉ះ ពាល់ព្រះកិត្តិនាមព្រះមហាក្សត្រដែលប្រជាជន គោរពដ៏ខ្ពង់ខ្ពស់ទុកជាទីសក្ការៈ។

អ្វីដែល សម រង្ស៊ី កំពុងតែធ្វើនេះគឺបានបង្ហាញពីចរិតក្រអឺតក្រទម ក្រឡិចក្រឡុច ភូតកុហក បោកប្រាស់ដែលនេះជាចរិតពិតដែលមានតាំងពីកំណើតមកម៉្លេះ។ ដោយ មានចរិតពិតពូកែបោកប្រាស់ ទោះបីជា សម រង្ស៊ី បានក្លាយទៅជាអ្នកនយោបាយ ប៉ុន្តែជាអ្នកនយោបាយមិនសុចរិត ដោយបានប្រើប្រាស់នយោបាយប្រជាភិថុតិដើម្បីបានក្តោបក្តាប់អំណាច ទោះបីជាមិនតាមម ធ្យោបាយប្រជាធិបតេយ្យ។ សម រង្ស៊ី កំពុងតែបោកប្រាស់ខ្លួនឯង បោកប្រាស់អ្នកដទៃ បោកប្រាស់ប្រទេសជាតិទាំងមូល និងបោកប្រាស់ ភូតកុហកបរទេសផងដែរ។

ការបោកប្រាស់ខ្លះស្ថិតនៅក្នុងរឿងនយោបាយ ប៉ុន្តែការបោកប្រាស់ ដែលមិនអាចអត់ឱនឱ្យបាននៅក្នុងការអនុវត្តច្បាប់ ដូចដែលអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានលើកឡើង​ថា សម រង្ស៊ី និងគូកនដែលកំពុងឃោសនាបោកប្រាស់ថាព្រះរាជសារព្រះមហាក្សត្រថាព្រះរាជសារក្លែងក្លាយគឺជាការមួល បង្កាច់ និងប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងប្រមាថស្ថាប័នព្រះមហាក្សត្រផងដែរ។ មាត្រា ៧ នៃរដ្ឋធម្មនុញ្ញចែងថា អង្គព្រះមហាក្សត្រមិនអាចមាននរណារំលោភ បំពានបានឡើយ។ ការប្រមាថព្រះរាជសាររបស់ព្រះ មហាក្សត្រ ដោយបានចោទថា ជាព្រះរាជសារក្លែងក្លាយ និងអំពាវនាវមិនឱ្យខ្វល់ខ្វាយព្រះរាជសាររបស់ព្រះម ហាក្សត្រនោះ ជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិយសនិងព្រះកិត្តិនាមអង្គព្រះមហាក្សត្រ។ ទង្វើនេះជាអំពើប្រមាថអង្គព្រះមហាក្សត្រល្មើសរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌមាត្រា ៤៣៧ ស្ទួន ដែលកំណត់ឱ្យផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០ លានរៀល។

អំពើដែល សម រង្ស៊ី បានធ្វើឱ្យប៉ះពាល់ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាពលរដ្ឋខ្មែរ អំពើនេះប្រហែលមិនគេចផុតពីការផ្តន្ទាទោសតាមផ្លូវច្បាប់ឡើយ!

ដោយ៖ ចៅ ចាក់ស្មុក
ខេត្តបន្ទាយមានជ័យ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៨

ចែករំលែក

បញ្ចេញយោបល់