សូមអញ្ជើញទស្សនាវីដេអូ៖ តើការបោះឆ្នោតខែកក្កដា២០១៨ មានប្រជាធិបតេយ្យ សេរី ពហុបក្សរឺទេ ?

51

(ភ្នំពេញ)៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានផលិតនូវវីដេអូមួយ ដែលមានរយៈពេលជិត១៤នាទី ដែលមានចំណងជើងថា «តើការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៨ មានប្រជាធិបតេយ្យ សេរី ពហុបក្ស ឬទេ?» Will the July 2018 General Election be Liberal Pluralistic and Democratic? ដោយក្នុងវីដេអូនោះ បានពន្យល់ និងលើកឡើងយ៉ាងលម្អិតបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨​ ដែលរៀបចំឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺដំណើរការស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស យ៉ាងពិតប្រាកដ ផ្ទុយស្រឡះពីការអះអាងរបស់មជ្ឈដ្ឋានខ្លះ ដែលចង់បំផ្លាញការបោះឆ្នោត៕

 

បញ្ចេញយោបល់